khmer eng
  • ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការទី៧ ជួបជាមួយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពិភាក្សា និងផ្តល់នូវទស្សនទានជាធាតុចូលដ៏មានសារសំខាន់ៗជួយដល់ក្រុមការងារស្រាវជ្រាវរៀបរៀងសៀវភៅអាន ដែលមានចំណងជើងថា “យុវជន និងមាគ៌ានៃស្វ័យាភិវឌ្ឍន៍តាមទស្សនវិស័យព្រះពុទ្ធសាសនា”
     
    ចែករំលែក ៖

    ស្ថិតនៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងែអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន បានចូលរួមអមដំណើរជាមួយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៌ នៃព្រឹទ្ធសភា ជួបជាមួយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពិភាក្សា និងផ្តល់នូវទស្សនទានជាធាតុចូលដ៏មានសារសំខាន់ៗជួយដល់ក្រុមការងារស្រាវជ្រាវរៀបរៀងសៀវភៅអាន ដែលមានចំណងជើងថា “យុវជន និងមាគ៌ានៃស្វ័យាភិវឌ្ឍន៍តាមទស្សនវិស័យព្រះពុទ្ធសាសនា” គឺពិតជាបានរួមចំណែកជាជំនួយស្មារតីក្នុងការកសាងធនធានមូលធនមនុស្សប្រកបដោយសក្តានុពលពេញលេញ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារស្រាវជ្រាវ សូមបន្តរួមចំណែកបង្កើនស្នាដៃជាអត្ថបទសម្រាប់អំណានថ្មីៗបន្ថែមទៀត ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់ក្រោយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម